• អាកាសធាតុ

  • ទូរស័ព្ទហៅបន្ទាន់

    -ករណីសង្ស័យគ្រុនផ្តាសាយ ថ្មី A/H1N1 ០១៥/ ០១២ ៤៨៨ ៩៨១ ០៨៩ ៦៦៩ ៥៦៧ -មណ្ឌលកែប្រែអ្នកញៀន គ្រឿងញៀន ០១២ ៨១២ ១១៧ / ០១៥ ៨៩៣ ៩៩៩ -រថយន្តសង្រ្គោះបន្ទាន់ ភ្នំពេញ ០២៣ ៧២៤ ៨៩១ សៀមរាប ០៦៣ ៧៦១ ១១៩ -មជ្ឍមណ្ឌលផ្តល់ឈាម ០២៣ ២១៥ ៩៤៩
  • ខែ​មេសា 2010
    ច. អ. ព. ព្រ. សុ. សៅ. អាទិ.
         
     1234
    567891011
    12131415161718
    19202122232425
    2627282930  

បញ្ហា និង សេចក្តីត្រូវការរបស់ក្រុមងាយរងគ្រោះ

ស្ត្រីមេគ្រួសារ (ក្រីក្រ) :ស្ត្រីមេគ្រួសារក្រីក្រ ជាក្រុមមួយងាយរងគ្រោះ ដោយសារ មុខសញ្ញាគ្រោះមហន្តរាយដោយសារ :

•ខ្វះពត៌មានពីការព្យាករណ៍ និង ពត៌មានប្រកាសភាពអាសន្នពីមុខសញ្ញា គ្រោះមហន្តរាយ

•ខ្វះការចូលរួមរបស់ស្ត្រីមេគ្រួសារ នៅក្នុងការងារទូទៅ ជាពិសេស ការងារកាត់បន្ថយ គ្រោះភ័យនៃគ្រោះមហន្តរាយ ដោយសារ ស្ត្រីមេគ្រួសារ រវល់ច្រើនក្នុងការងារ ប្រកបរបរចិញ្ចឹមជីវិត  ការងារថែទាំកូន និង សមាជិកគ្រួសារ  ទំនៀមទំលាប់ ឥរិយាបថ

ក្មេងៗ: បទពិសោធន៍ទឹកជំនន់ ឆ្នាំ ២០០០ អោយឃើញថា ៨០ % អ្នកដែលរងគ្រោះ ដោយសារទឹកជំនន់ គឺ ក្មេងៗ ដោយសារ :

•ក្មេងលេងទឹក  ធ្វើដំណើរទៅរៀនតាមទូក តែមិនមានប្រើប្រាស់សំភារៈ ការពារសុវត្ថិភាព (អាវពោង) ប្រលែងគ្នាលេងពេលធ្វើដំណើរតាម ទូកពេលទៅ ឬ មកពីសាលារៀនវិញ

•ងាយទទួលឆ្លងនូវជំងឺអាសន្នរោគ  ជំងឺឆ្លងតាមទឹក ដោយសារបរិភោគ និង ប្រើប្រាស់ទឹកកខ្វក់

–ស្ត្រីមានផ្ទៃពោះ និង សំរាលកូន ស្ត្រីមានផ្ទៃពោះ និង ឆ្លងទន្លេ ចំពេលមានទឹកជំនន់ ក៏ជាក្រុមដែលងាយរងគ្រោះបំផុតដែរដោយសារ ៖

•សេវាកម្ម ឬ មណ្ឌលសុខភាពនៅឆ្លាយ។ ពួកគេត្រូវធ្វើដំណើរឆ្ងាយឆ្លងកាត់ទន្លេ ឬ គេត្រូវសំរាល ដោយឆ្មបបុរាណ ខ្វះបច្ចេកទេស និង ឧបករណ៍

•ខ្វះការតាមដាននិងត្រួតពិនិត្យសុខភាពជាប្រចាំ និង ទៀតទាត់នៅពេលមានផ្ទៃពោះ

•ងាយទទួលឆ្លងនូវជំងឺអាសន្នរោគ  ជំងឺឆ្លងតាមទឹក ដោយសារបរិភោគ និង ប្រើប្រាស់ទឹកកខ្វក់

មនុស្សចាស់ និង ជនពិការ (ក្រីក្រ) : មនុស្សចាស់ និង ជនពិការ ដែលរស់នៅក្នុងគ្រួសារក្រីក្រក៏ជាក្រុមងាយរងគ្រោះផងដែរ ដោយសារ :

•បញ្ហាសុខភាពរបស់គេទ្រុឌទ្រោម

•ខ្វះស្បៀងអាហារ និង បរិភោគអាហារដែលមិនសូវមានជីវជាតិគ្រប់គ្រាន់

•រស់នៅក្នុងទីជំរកមិនគត់មត់នឹងអាកាសធាតុ

•ងាយទទួលឆ្លងនូវជំងឺអាសន្នរោគ  ជំងឺឆ្លងតាមទឹក ដោយសារបរិភោគ និង ប្រើប្រាស់ទឹកកខ្វក់

សត្វពាហនៈ និង បសុសត្វ សត្វពាហនៈ និង បសុសត្វងាយរងគ្រោះ ដោយសារ :

•លង់ទឹកស្លាប់

•ខ្វះចំណីអាហារ ផឹកទឹកកខ្វក់

•ខ្វះទឹជំរក

•ងាយទទួលឆ្លងនូវជំងឺអាសន្នរោគ  ជំងឺឆ្លងតាមទឹក ដូចជា ជំងឺសារទឹក បូសខ្យល់ ឈាមខ្មៅ អុតក្តាម

About these ads

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

%d bloggers like this: