• អាកាសធាតុ

  • ទូរស័ព្ទហៅបន្ទាន់

    -ករណីសង្ស័យគ្រុនផ្តាសាយ ថ្មី A/H1N1 ០១៥/ ០១២ ៤៨៨ ៩៨១ ០៨៩ ៦៦៩ ៥៦៧ -មណ្ឌលកែប្រែអ្នកញៀន គ្រឿងញៀន ០១២ ៨១២ ១១៧ / ០១៥ ៨៩៣ ៩៩៩ -រថយន្តសង្រ្គោះបន្ទាន់ ភ្នំពេញ ០២៣ ៧២៤ ៨៩១ សៀមរាប ០៦៣ ៧៦១ ១១៩ -មជ្ឍមណ្ឌលផ្តល់ឈាម ០២៣ ២១៥ ៩៤៩
  • ខែ​មេសា 2010
    M T W T F S S
         
     1234
    567891011
    12131415161718
    19202122232425
    2627282930  

១ មុនពេលទឹកជំនន់

តាមដានព័ត៌មាន

  • ចាំបាច់ស្តាប់ព័ត៌មានអំពីទឹកជំនន់ ដែលផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៏ ឧគ្ឃោសសនា (មេក្រូ) និងខិត្តបណ្ណ័
  • មើលព័ត៌មានអំពីទឹកជំនន់ដែលមានបិតផ្សាយតាមភូមិ ឃុំ
  • តាមដានមើលប្រព័ន្ឋជូនដំណឹងជាមុនអោយបានទៀងទាត់

រៀបចំលំនៅដ្ឋាន

  • រៀបចំផ្ទះសំបែងអោយបានរឹងមាំមុនពេលទឹកជំនន់មកដល់
  • ចងពង្រឹងផ្ទះអោយបានរឹងមាំទប់ទល់នឹងភ្លៀង ខ្យល់ និងទឹកជំនន់
  • ផ្ទះត្រូវមានច្រកចេញនៅទីខ្ពស់ ដើម្បីភៀសខ្លួនចេញពេលុំទឹកជំនន់ឡើងដល់
  • លើកតម្កល់ទុកដាក់គ្រឿងសង្ហារឹមអោយបានខ្ពស់
  • ចងសម្ភារះកប្រើប្រាស់ទុកអោយគត់មត់កុំអោយរសាត់តាមទឹក
  • រៀបចំធ្នើរដែលមអាចផ្លាស់ប្តូរបានកំពស់ទឹក

កំណត់សុវត្ថិភាព

  • ត្រូវដឹងអំពីទីទួលសុវត្ថិភាពដែលនៅជិតបំផុត និងផ្លូវដែលត្រូវទៅកាន់ទីនោះ
  • ត្រូវដឹងទីតាំងបំ្ឌលសុខភាព

រៀបចំមធ្យោបាយធ្វើដំណើរ

  • ជួសជុលទូក និងលាបជ័រអោយរួចជាស្រេច មុនពេលទឹកជំនន់មកដល់
  • ត្រៀមដើមចេក ក្បូនឬស្សី ពោង ពោដុងជ័រ និងអាវពោង
  • រៀបចំជាមុន​នូវមធ្យោបាយដឹកជញ្ជូន ដូចជារ៉ឺមក រទេះគោ រទេះសេះ សេះ ទូក សំរាប់ គ្រាមានអាសន្ន។

រក្សាទុកឯកសារសំខាន់ៗ

  • ទុកដាក់ និងថែរក្សាឯកសារសំខាន់ៗ (មានដូចជាសៀវភៅគ្រួសារ បណ្ណ័គ្រសារ អត្តសញ្ញាណប័ណ្ណ ប្លង់ដី សំបុត្រកំណើត និងសញ្ញាបត្រ័ជាដើម) ដើម្បីកុំអោយទទឹក ឬសើមដោយរៀបចំដាក់ក្នុងថង់ផ្លាស់ស្ទិច កាបូប ឬប្រអប់ដែលមិនជ្រាបទឹក ហើយដាក់ អោយផុតពីទឹកជំនន់
  • រក្សាលេខទូរសព្ទ័សំខាន់សំរាប់ទំនាក់ទំនងពេលមានអសន្នដូចជាលេខទូរសព្ទ័អាជ្ញាធរ គណះកម្មាការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មណ្ឌលសុខភាព កាកបាទក្រហម និង ញាតិមិត្តជិតដិត

ថែទាំសត្វពាងនះ និងសត្វផ្សេងៗ

  • ធ្វើធ្នើរដាក់សត្វគោ ក្របី សេះ ជ្រូក មាន់ ទា ជាដើមអោយផុតពីដី។ ជាពិសេសការចញ្ចឹម សត្វតាមរបៀបនេះគឺមិនចាំបាច់ត្រូវជម្លៀសទៅកាន់ទីកន្លែងផ្សេងទៀតនៅរដូវទឹកជំនន់ នោះទេ
  • ត្រៀមចំនីសត្វ ដូចជា ចំបើង កន្ទក់ សំបកផ្លែពោត ស្មៅក្រៀម ដើមចេក ជាដើម
  • ប្រសិនបើមិនបានធ្វើធ្នើរ ត្រូវយកសត្វពាហនះទៅកាន់ទីទួលសុវត្ថិភាព និងដាក់ចំណី ព្រមទាំងទឹកផឹកគ្រប់គ្រាន់អោយសត្វទាំងនោះ

ទឹកស្អាតសំរាប់ប្រើប្រាស់

  • ត្រៀម​ទឹកស្អាតអោយបានគ្រប់គ្រាន់សំរាប់ប្រើប្រាស់ក្នុងគ្រួសារ
  • រក្សាទឹកក្នុងធុងជ័រ និងបិទអោយបានជិតល្អ

ស្បៀងអាហារ និងសម្ភារះចំបាច់

  • ត្រៀមស្បៀងអាហារសំខាន់ៗ និងទុកដាក់នៅទីខ្ពស់ និងស្ងួត
  • ត្រៀមស្បៀងអាហារ និងសម្ភារះចាំបាច់សំរាប់រយះពេលយ៉ាងតិច៥ថ្ងៃ មានដូចជា: អង្ករ ផ្អក ប្រហុក ត្រីងៀត ត្រិឆ្អើរ ទឹកត្រី ត្រីខ អំបិល ទឹកស៊ីអីវ ប្រេងឆា មី ដំឡូង ល្ពៅ ត្រាវ ចាន ស្លាបព្រា ឆ្នាំង កាំបិត កំសៀវ ចង្ក្រាន ភួយ ក្រណាត់កៅស៊ូ កូនវិទ្យុដែលមានថ្មពិលថ្មី ដែកកេះ ទៀន និងឈើគូស។ ថងមិនជ្រាបទឹកសំរាប់ដាក់សំលៀកបំពាក់ ឯកសារ និងរបស់មានតម្លៃ និងប្រេង ឱសថ ធ្យូង
  • គ្រួសារនីមួយៗ ត្រូវរៀបចំប្រអប់ថ្នាំពេទ្យសំរាប់សង្គ្រោះបន្ទាន់ក្នុងពេលមានគ្រោះ ទឹកជំនន់។ សម្ភារះទាំងនោះគួរមាន: ឱសថសំរាប់ព្យាបាលជំងឺផ្តាសសាយ ក្អក រាគ ឈឺក្បាល គ្រុនក្តៅ ។ល។
  • ឱសថត្រូវលើកទុកដាក់អោយខ្ពស់ផុតពីទឹកជំនន់ និងសម្ភារះផ្សេងៗទៀតក៏ត្រូវទុកដាក់ ឱ្យផុតពីទឹកដែរ
  • រៀបចំម៉ង សំណាញ់ សន្ទូច ទុកសំរាប់នេសាទត្រីនៅរដូវទឹកជំនន់

ត្រៀមបង្ការកំរិតសហគមន៏

  • រៀបចំបង្កើតទីទួលសុវត្ថិភាព និងមធ្យោបាយសំរាប់ដឹកជញ្ជូនទៅកាន់កន្លែងសង្រ្គោះ ដូចជា មណ្ឌលសុខភាពជាដើម
  • ដាក់សញ្ញាបង្ហាញទៅកាន់ទីទួលសុវត្ថិភាព និងទីកន្លែងដែលត្រូវជម្លៀសទៅ
  • រៀបចំផែនការជម្លៀសក្នុងពេលមានគ្រោះអាសន្ន
  • រៀបចំកន្លែងស្តុកទុកស្បៀងអាហារ និងទឹកស្អាតសំរាប់ប្រើប្រាស់
  • ការពារប្រភពផ្គត់ផ្គង់ទឹកស្អាតក្នុងសហគមន៏
  • ត្រៀមសម្ភារះសំរាប់ទំនាក់ទំនងដូចជា វិទ្យុទាក់ទង និងទូរស័ព្ទ
  • ប្រសិនបើសហគមន៏មានទូក ទូកទាំងនោះត្រូវរក្សាអោយបានល្អ និងត្រូវចងទៅនឹងដើម ឈើ ឬវត្ថុរឹងមាំផ្សេងៗ
  • យុវជនស្មាក់ចិត្តត្រូវពិនិត្យមើលការប្រែប្រួលក្នុងពេលមានគ្រោះមហន្តរាយ និងជូន ដំណឹងដល់ប្រជាជនឱ្យបានទៀងទាត់អំពីពត៌មានសំខាន់ៗ។
  • រៀបចំផែនការជម្លៀសជាមុន
  • ជួយអោយស្រ្តីមានផ្ទៃពោះ មនុស្សចាស់ជរា ជនពិការ និងកុមារមានលទ្ឋភាពជម្លៀសទៅ កាន់កន្លែងសុវត្ថិភាពមុនគេ
  • ត្រៀមមធ្យោបាយគ្រប់បែបយ៉ាងដើម្បីដឹកជញ្ជូនទ្រព្យសម្បត្តិយកទៅទីសុវត្ថិភាព។

ប្រសិនបើមានការជម្លៀស

អាជ្ញាធរដែលដី ត្រូវរាយការណ៏ជាប្រចាំអំពីការវិវដ្តនៃស្ថានការណ៏ជូនទៅថ្នាក់លើ។ ប្រធានភូមិ ឬគណះកម្មាធីការគ្រប់គ្រងគ្រោះមហន្តរាយឃុំ អាចផ្តល់ការណែនាំដល់អ្ន​កដែលត្រូវធ្វើការ

ជម្លៀសចេញ។ សូមធ្វើតាមផែនការដំបូងដែលព្រមព្រៀងដោយសហគមន៏អោយបានរួសរាន់។ ប្រសិនបើអ្នកសំរេចចិត្តចាកចេញពីតំបន់នោះដោយខ្ឡួនអ្នកផ្ទាល់សូមជូនដំណឹងដល់អាជ្ញាធរឬ អ្នកជិតខាងអោយបានដឹងជាមុន ហើយផ្តល់ពត៌មានលំអិតពីកន្លែងដែលអ្នកត្រូវទៅ។ មុននឹងចាកចេញសូមធ្វើតាមសកម្មភាពខាងក្រោមនេះ

  • ប្រមូលនូវវត្ថុមានតម្លែ ឯកសារ វិញ្ញាបនប័ត្រ និងរបស់របរសំខាន់ៗរបស់អ្នក
  • ដាក់គ្រឿងសង្ហារឹម និងទ្រព្យសម្បត្តិរបស់អ្នកអោយផុតពីកំរិតកំពស់ទឹកដែចអាចជន់លិច
  • បិទចរន្តអគ្គីសនី ធុងហ្គាស និងទឹក ហើយបិទបង្អួច និងទ្វារផ្ទះ
  • សូមកុំភ្លេចយកប្រអប់ថ្នាំពេទ្យដែលបានដាក់សម្ភារះចាំបាច់ដែលអ្នកបានរៀបចំទៅជា មួយផង
  • ដាក់គន្លឺះបង្អួច និងចាក់សោរទ្វាផ្ទះរបស់អ្នកមុនពេលចាកចេញ
  • សូមទៅតាមផ្លូវជម្លៀសដែលបានណែនាំដោយគណះកម្មាការគ្រប់គ្រងគ្រោះមហន្តរាយ ឃុំ កាកបាទក្រហម ឬអ្នកសង្រ្គោះ
  • សូមពិនិត្យសមាជិកគ្រួសាររបស់ខ្លួនអោយបានគ្រប់ចំនួនមុននឹងជម្លៀសចេញ
  • ពេលជម្លៀសចេញហើយ មិនគួរត្រឡប់មកវិញពេលកំពុងមានគ្រោះអាសន្ន

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: